Tag Archives: អាហារូបករណ៍

តើការសិក្សានៅឯបរទេសគឺជាជម្រើសដ៏ល្អសម្រាប់ឱកាសការងារឬ?

ដោយការគួបផ្សំនៃបទពិសោធន៍ និងចំណេះដឹង លោក ហង្ស វុទ្ធិកា សេដ្ឋវិទូ​វ័យក្មេងនៃអគ្គនាយកដ្ឋានគោលនយោបាយ របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចែករំលែកគោលគំនិតរបស់លោកទាក់ទងទៅនឹងប្រធានបទ។

”ការសិក្សានៅឯបរទេសអាចជាជម្រើសដ៏ល្អសម្រាប់ឱកាសការងារគឺអាស្រ័យទៅតាមកាលៈទេសៈ២”

ការសិក្សានៅឯបរទេសគឺជាជម្រើសល្អឬមិនល្អ អាស្រ័យទៅលើការ​សម្រេច​ចិត្ត​ផ្ទាល់​របស់សមីខ្លួន​ម្នាក់ៗដោយផ្អែកទៅលើការយល់ឃើញ​ដូចជាការ​ចង់​ស្គាល់អ្វីដែលថ្មីឬប្លែក និងការគិតថាវាពិតជា​មានសារសំខាន់​សម្រាប់​ខ្លួនទៅ​ថ្ងៃ​អនាគត។ បើអ្នកមានការសម្រេចចិត្តម៉ត់ចត់ អាចមានលទ្ធភាពក្នុងការ​ចំណាយ ចង់សាកសមត្ថភាពប្រណាំងប្រជែង​ក្នុងការសិក្សាការរស់នៅដោយ​ឯករាជ្យ​ភាពនិងកត្តាផ្សេងៗទៀត វាជាជម្រើសមួយដែលល្អសម្រាប់លោកអ្នក។ ការសិក្សានៅឯក្រៅប្រទេសអាចនឹងមានគុណសម្បត្តិនិងគុណវិបត្តិអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នកឲ្យបានដិតដល់។

ការសិក្សានៅក្រៅប្រទេសអាចផ្ដល់ឱកាសការងារដល់អ្នកបានប្រសិនបើអ្នកទៅក្រៅប្រទេសសិក្សាដើម្បីចាប់យកមុខជំនាញមួយដែលជាតម្រូវការក្នុងស្រុកប៉ុន្តែនៅក្នុងស្រុកពុំទាន់មានមហាវិទ្យាល័យណាមួយដែលមានជំនាញនោះវានឹងផ្ដល់ប្រយោជន៍ច្រើនដល់ទីផ្សារការងាររបស់លោកអ្នក។

ប៉ុន្ដែការសិក្សានៅក្រៅប្រទេសអាចជាការមិនចាំបាច់បើអ្នកទៅសិក្សាមុខជំនាញណាដែលមាននៅក្នុងស្រុកស្រាប់ឬមុខជំនាញណាដែលមិនទាន់ជាតម្រូវការនៅក្នុងស្រុកដូចជាវិទ្យាសាស្ត្រនុយក្លេអែរជាដើមដែលធ្វើឲ្យទីផ្សារការងាររបស់អ្នកតូច ចង្អៀត និងមានការប្រកួតប្រជែងខ្លាំង។

ទស្សនៈប្រជាជនខ្មែរដែលយល់ឃើញថាសញ្ញាបត្រដែលបានពីក្រៅប្រទេសអាចជួយដល់ឱកាសការងារអាចនឹងផ្ទុយពីការពិត។ កាលពីអតីតកាល​សញ្ញាបត្រដែលបានមកពីក្រៅប្រទេសអាចនឹងមានសារៈសំខាន់ពិតមែន ប៉ុន្តែ​សម្រាប់បច្ចុប្បន្ន ដោយការប្រែប្រួលនៃប្រព័ន្ធអប់រំនៅក្នុងប្រទេស វាបានធ្វើ​ឲ្យ​សញ្ញាបត្រក្នុងឬក្រៅប្រទេសមានការឲ្យតម្លៃប្រហាក់ប្រហែលគ្នាព្រោះមហាវិទ្យាល័យនៅក្នុងស្រុកមានការរីកចម្រើនខ្លាំង មានគុណភាព និងប្រសិទ្ធភាព​គួរឲ្យកត់​សម្គាល់។

ដូចនេះយើងមិនអាចសន្និដ្ឋានថាសញ្ញាបត្រណាមួយល្អជាងសញ្ញាបត្រណាមួយឡើយ។​ ម៉្យាងវិញទៀត ដើម្បីទទួលបានឱកាសការងារ​មិនផ្ដោតសំខាន់​ទៅលើសាលាក្នុងឬក្រៅប្រទេសនោះទេ អ្វីដែលសំខាន់គឺបទពិសោធន៍​នៅក្នុង​វិស័យ​ការងារនិងកត្តាផ្សេងៗទៀតដែលគេត្រូវការ។

សរុបសេចក្តីមកការសិក្សានៅក្រៅប្រទេសអាចជួយដល់ទីផ្សារការងារលោកអ្នកអាស្រ័យលើ កត្តាពីរទីមួយគឺការត្រិះរិះនិងការយល់​ឃើញរបស់អ្នក​ទៅលើ​ការសិក្សាក្រៅប្រទេស និងទីពីរគឺនៅពេលដែលអ្នកទៅសិក្សា​មុខជំនាញ​ណា​ដែលមានតម្រូវការចាំបាច់ក្នុងស្រុកប៉ុន្ដែនៅក្នុងស្រុកពុំទាន់មានឯកទេសនោះ​សម្រាប់បណ្ដុះបណ្ដាល ឬវានៅមានកម្រិត។

យោងទៅតាមការត្រិះរិះទន្ទឹមនិងបទពិសោធន៍ កញ្ញា អ៊ុក អេលីតា បុគ្គលិកខាងផ្នែកកម្មវិធី របស់អង្គការNGO បាននាំយកគោលគំនិត​ជាច្រើនដែលទាក់ទង​នឹងប្រធានបទនេះមកចែករំលែក។

ឱកាសការងារមិនមែនផ្តោតទៅលើការសិក្សានៅបរទេស ឬក្រៅប្រទេសនោះទេប៉ុន្តែវាផ្តោតសំខាន់ទៅលើគោលជំហដែលអ្នកត្រូវដើរ

មានន័យថាសិក្សានៅក្នុងប្រទេសឬក្រៅប្រទេសមានគុណសម្បត្តិដល់អ្នកសិក្សាដូចគ្នា។ ការ​សិក្សានៅក្នុងស្រុកធ្វើឲ្យយើងមាន​ទំនាក់ទំនងជាមួយអ្នកនៅ​ជុំវិញ​ខ្លួនដែលយើងគិតថាពួកគេអាច ជួយដល់ឱកាសការងាររបស់យើង ណា​មួយមហាវិទ្យាល័យនៅស្រុកខ្មែរក៏មានការរីកចម្រើនជាលំដាប់ផងដែរដោយគ្មានអ្វីជាការព្រួយបារម្ភឡើយ។ ដោយឡែក ការសិក្សានៅឯស្រុកក្រៅដែលមាន​បរិស្ថាន និងបរិបទថ្មីប្លែកពីក្នុងស្រុក យើងនឹងមានបទពិសោធន៍ថ្មីៗ មានការ​ដើរ​កំសាន្តផ្សេងៗ សិក្សាអំពីវប្បធម៌បរទេសយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ​ដែលយើង​មិន​ដែលឃើញពីមុនមក ដែលនាងខ្ញុំយល់ឃើញថា វាក៏រួមចំណែកជួយដល់​អ្នក​ក្នុង​ការស្វែងរកការងារផងដែរ។

ឱកាសការងារគឺមាននៅគ្រប់ទីកន្លែងប៉ុន្ដែវាបើកផ្លូវសម្រាប់អ្នកដែលសង្វាតចង់បានវាប៉ុណ្ណោះ។​ បើគិតទៅ​ ប្រជាជនខ្មែរឲ្យតម្លៃទៅលើសញ្ញាបត្រ​ដែលបាន​មក​ពីក្រៅប្រទេស ប៉ុន្ដែជាក់ស្ដែង ការសិក្សានៅឯក្នុងឬក្រៅ​ប្រទេសលែងជា​បញ្ហា​ទៀតហើយ ព្រោះអ្វីដែលសំខាន់គឺការខិតខំរបស់អ្នក។ អ្នកសិក្សានៅបរទេសមិន​ប្រាកដថាពួកគេនឹងមានទីផ្សារការងារខ្ពស់ហើយអ្នកសិក្សានៅក្នុងស្រុកក៏មិនប្រាកដថាពួកគេមានទីផ្សារការងារតូចនោះដែរ។ បើអ្នកចង់បានទីផ្សារការងារ​របស់​អ្នក​កាន់​តែទូលំទូលាយ អ្នកគួរតែខិតខំសិក្សា ព្យាយាម ក្រេបយកគ្រប់ចំណេះដឹង ចេះមានទំនាក់ទំនងជាមួយអ្នកដទៃ ដើរឲ្យទន្ទឹមនឹងភាពជឿនលឿន​នៅក្នុង​ប្រទេស​និងចេះប្រើភាពឆ្លាតវៃរបស់អ្នកក្នុងការសម្រេចចិត្តអ្វីមួយ នេះជាកត្តា​សំខាន់បំផុតដែលអាចជួយអ្នកក្នុងការស្វែងរកការងារដល់ខ្លួនអ្នក។ ប្រសិន​បើអ្នកជ្រើសរើសផ្លូវដើរបានត្រឹមត្រូវទោះអ្នកសិក្សានៅទីណាក៏ដោយភាពជោគជ័យនឹងមានជានិច្ច។​

រវាងការសិក្សានៅឯបរទេស និងការសិក្សានៅក្នុងស្រុកមានគុណសម្បត្ដិ​ខុសគ្នា​ពិតមែន ប៉ុន្ដែវាមានអត្ថប្រយោជន៍ដល់ឱកាសការងារដូចគ្នាបើអ្នកចេះ​ប្រើប្រាស់​ចំណេះដឹង និងការពិចារណារបស់អ្នកបានត្រឹមត្រូវ និងសមស្របតាម​តម្រូវការ​សង្គម។ ប៉ុន្តែប្រសិនបើអ្នកចង់បាន​បទពិសោធន៍អ្វីដែលអច្ចារ្យ​ និងចង់ប្រកួត​ប្រជែងនឹងខ្លួនឯង នាងខ្ញុំជឿជាក់ថាការសិក្សានៅ​ឯបរទេស​គឺជាជម្រើសល្អ​សម្រាប់អ្នកប៉ុន្ដែបើមានកត្តាមួយចំនួនដែលអាចរាំងស្ទះដល់ការសិក្សានៅ​បរទេសការសិក្សានៅក្នុងស្រុកក៏មានអត្ថប្រយោជន៍ជាច្រើនផងដែរ។អ្វីដែលសំខាន់បំផុតនោះគឺជាជំហានដែលអ្នកធ្វើការសម្រេចចិត្តដើម្បីដើរដែលអាចជួយ​ដល់ឱកាសការងាររបស់លោកអ្នក៕

អត្ថបទនេះត្រូវបានរៀបរៀងដោយក្រុមស្ម័គ្រចិត្ត ក្រុមB

Team members:

Mr. Chea Dara
Ms. Sambath Gechu
Mr. Kimkhun Pao
Mr. Lay Pirou
Ms. Ly Sok Vattey
Ms. Phen Dary
Mr. Rin Minea
Mr. Seng Vathanak
Ms. Sin Tisavly
Ms. Taing Chhunleav
Mr. Teav Huoy Tyty

Team Leaders:

Ms. Nuon Kanika
Ms. Thou Sarapich

Supervisor: Mr. Uk Sovannara

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតសម្រាប់ឆ្នាំ ២០១៨ លើមុខជំនាញផ្សេងៗ

បើលោកអ្នកចង់បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសូមអាននូវការប្រកាសដែលមានអត្ថន័យដូចខាងក្រោម៖

រដ្ឋាភិបាលឥណ្ឌាសូមប្រកាសផ្តល់អាហារូបករណ៍ជូនសិស្ស និស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់ បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត នៅសកលវិទ្យាល័យនានាក្នុងប្រទេសឥណ្ឌាសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩។

បេក្ខជន និងបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំអាហារូបករណ៍លើ គេហទំព័រ http://www.a2ascholarships.iccr.gov.in/ បន្ទាប់មកសូមផ្ញើសំណុំបែបបទទាំងនោះ និងឯកសារពាក់ព័ន្ធមកលោក Adarsh Kumar Mishra មន្ត្រីផ្នែកអប់រំនៃស្ថានទូតឥណ្ឌា តាមរយៈអាសយដ្ឋានរបស់ស្ថានទូតឥណ្ឌា អាគារលេខ ៥០-៥២ ផ្លូវ ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ទូរស័ព្ទលេខ ០២៣ ២១០ ៩១២/១៣) ។ កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី៥ ខែកុម្ភះ ២០១៨ ។
សម្រាប់ពត៌មានលំអិតអំពីសាកលវិទ្យាល័យនិងមុខវិជ្ជាសិក្សា សូមចូលទៅកាន់គេហទំព័រ A2A ដែលបានផ្តល់ជូនខាងលើ។
បេក្ខជន និងបេក្ខនារីជាប់ការជម្រុះ នឹងត្រូវទាក់ទងសម្រាប់ការប្រឡងសមត្ថភាពជំនាញភាសាអង់គ្លេសនៅស្ថានទូត។

Government of India has announced the following Scholarship for
meritorious Cambodian candidates for pursuing Undergraduate/Post Graduate and Higher Studies in Indian Universities for the Year 2018-19. Interested and eligible candidates may like to Register and apply online at the Admission to Alumni (A2A) link : http://www.a2ascholarships.iccr.gov.in/ and thereafter submit the printed Application Form with copy of relevant documents to Mr. Adarsh Kumar Mishra, Attaché (Education & Culture), Embassy of India, No.50-52, Street 214, Phnom Penh (Tel: 023-210912/13). The last date for receipt of completed application forms at the Embassy is 05 th February, 2018. The details of Universities and the available courses are available on the homepage of the A2A website given above. Shortlisted candidates will be called for a qualifying English language proficiency test at the Embassy.

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត ទៅប្រទេសថៃ ២០១៨

បើសិនជាបងប្អូនមានបំណងទៅសិក្សានៅបរទេសអ្នកទាំងអស់គ្នាអាចដាក់ស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅសកលវិទ្យាល័យMae Fah Luang University នៃព្រះរាជាណាចក្រថៃ ឆ្នាំ២០១៨បាន។  សូមអានការរៀបរាប់ខាងក្រោម៖

– ឯកទេស៖
១. Food Science and Technology
២. Public Health
៣. Business Administration
– កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨
– បំពេញពាក្យ Online ៖ https://goo.gl/QjjEnG
– ដាក់ពាក្យទៅកាន់ទីតាំងទាំងបីដូចខាងក្រោម៖
១. ស្ថានទូតថៃប្រចាំនៅកម្ពុជា
២. សកលវិទ្យាល័យMae Fah Luang University
៣. ក្រសួងអប់រំនៃព្រះរាជាណាចក្រថៃ

ប្រភពពត៌មាន៖ ក្រសួងអប់រំយុវជននឹងកីឡា

::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.google.com/+moeys | www.twitter.com/moeyscambodia
::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

អ្នកត្រូវជៀសវាងកំហុសទាំងនេះនៅពេលដាក់ពាក្យអាហារូបករណ៍

“Success often teaches you mistakes.”

ក្នុង​ការ​ដាក់ពាក្យ​​អាហារូបករណ៍ បេក្ខជន​មួយ​ចំនួន​បាន​សម្រេច​នូវ​អ្វី​ដែល​គណៈកម្មការ​ចង់​បាន ប៉ុន្តែ​ក៏​មាន​បេក្ខ​ជន​មួយ​ចំនួន​បាន​បង្កើត​កំហុស​ផង​ដែរ។ នៅ​ពេល​នេះ យើង​នឹង​នាំ​លោក​អ្នក​មក​មើល​កំហុស​ទូទៅដែល​ត្រូវ​ជៀស​វាង​​​នៅ​ពេល​ដាក់​អាហារូបករណ៍។

១. ឆ្លើយ​សំណួរ​អាហារូបករណ៍​មិន​ចំ​គោល​ដៅ

កំហុស​មួយ​ដែល​ធ្វើឲ្យ​​ឱកាស​ជោគជ័យ​របស់​អ្នក​បាត់​បង់​ គឺឆ្លើយ​​​សំណួរ​មិន​ចំ​អ្វី​​ដែល​គេ​ចង់​បាន។ បេក្ខជន​ខ្លះ​មិន​បាន​ព្យាយាម​ត្រិះរិះ​សំណួរ​ដែល​ខ្លួន​ឯង​បាន​អាន​នោះ​ទេ។ ពួក​គាត់​ចាប់​ផ្តើម​សរសេរ​ភ្លាម ព្រោះ​គិត​ថា​ខ្លួន​ឯ​ង​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​សរសេរ​ចម្លើយ។ ជួន​កាល​ ការ​ឆ្លើយ​របស់​ពួក​គាត់​គឺ​ជា​ការ​ឆ្លើយ​ឲ្យ​ខ្លួន​សោះ ប៉ុន្តែ​មិន​មែន​ជា​អ្វី​ដែល​គេ​ចង់​បាន។ មួយ​វិញ​ទៀត បើ​អ្នក​ដាក់​អាហារូបករណ៍​ច្រើនប្រភេទ អ្នក​ប្រ​ហែល​ធ្លាប់​ឆ្លើយ​សំណួរ​អាហារូបករណ៍​ផ្សេង​ៗ និង​បាន​រក្សា​ចម្លើយ​ទាំង​នោះ​ទុក​។ ប្រសិន​បើ​អ្នក​យក​ចម្លើយ​ដដែល​នោះ​មក​ឆ្លើយ​សំណួរ​អាហារូបករណ៍​ថ្មី​មួយ​ទៀត អ្នក​នៅ​តែ​បង្កើត​កំហុស​ដដែលៗ។ ដូច​នេះ​អ្នក​គប្បី​សរសេរ​ចម្លើយ​ថ្មី​មួយ​ទៀត​សំរាប់​ប្រ​ភេទ​អាហារូបករណ៍​ដែល​អ្នក​ចង់​ដាក់​ពាក្យ។

២. ដាក់​ពាក្យ​មិន​ទាន់​ពេល​កំណត់

បញ្ហា​ដាក់​ពាក្យ​មិន​ទាន់​ពេល​កំ​ណត់​កើត​ឡើង​ជារឿយៗ។ មិន​ចាំ​បាច់​និយាយ​ក៏​ដឹង​ថា​អ្នក​នឹង​ធ្លាក់​ដែរ បើ​អ្នកមិន​​បាន​ដាក់​ពាក្យ​អោយ​ទាន់​ពេល​ដែល​គេ​ចង់​បាន។ ការ​​ដាក់​ពាក្យ​អោយ​ទាន់​កាល​បរិច្ឆេទ​នេះ​ គឺ​ជា​ការ​ពិបាក​សំរាប់​សិស្ស​និង​និស្សិត​ដែល​ទើប​តែ​ដាក់​ពាក្យ​ដំបូង​ ព្រោះ​ពួក​គេ​មិន​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់។ វិធី​ងាយ​ៗ​គឺ​អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ប្រ​ភេទ​អាហារូបករណ៍​ដែល​អ្នក​ចង់​ដាក់ ដូច​ជា​ស្វែង​រក​ព័ត៌មាន​នៅ​លើ​គេហទំព័រ​របស់​ម្ចាស់​អាហារូបករណ៍ រួច​អាន​អោយ​ច្បាស់។ បន្ទាប់​មក​អ្នកគួរ​បង្កើត​កាល​បរិច្ឆេទ​ការងារ​ដែល​ត្រូវ​បំពេញ។​ អ្នក​ត្រូវ​ធ្វើ​អាទិភាព​សំរាប់​ការងារ​ដែល​ចាំ​បាច់​ជាង​គេ។ ឧទាហរណ៍ ការ​សុំ​លិខិត​យោង​ពី​មនុស្ស​ដែល​អ្នក​ស្គាល់ ព្រោះ​ការ​សុំ​លិខិត​នេះ​អាច​ត្រូវ​ចំណាយ​រយៈ​ពេល​យូរ។​

៣. សរសេរ​ខុស​ច្រើន

ពេលដែល​​អ្នក​ដាក់​ពាក្យ​​អាហារូបករណ៍ បាន​ន័យ​ថា​អ្នក​គឺ​ជាអ្នក​សរសេរ​ដ៏​ជំនាញ​ម្នាក់។ កំហុស​បន្តិច​បន្តួច​នៅ​ក្នុង​ការ​សរសេរ​របស់​អ្នក​អាច​ធ្វើ​អោយ​អ្នក​បាត់​បង់​ឱកាស។ ត្រូវ​ចាំ​ថា​គណៈកម្មការ​វាយ​តំលៃ​ការ​ដាក់​ពាក្យ​របស់​អ្នក គឺងាយ​នឹង​ទទួល​ឥទ្ធិពល ដោយ​ឃើញ​កំហុស​របស់​អ្នក​ ដូច​ជា​ការ​ប្រកប​ពាក្យ​ខុស សរសេរ​ខុស​វេយ្យាករណ៍ ភ្លេច​ប្រើ​សញ្ញា រឺ​ប្រភេទ​និង​ទំហំ​អក្សរ​ខុស​គ្នា។ ដូច​នេះ អ្នក​គួរ​តែស្វែង​​រក​មិត្ត​ភក្តិ រឺ​អ្នក​ពូកែ​ណា​ម្នាក់​ឲ្យ​ជួយ​អាន​និង​រក​កំហុស​របស់​អ្នក មុន​ពេល​ដាក់​ពាក្យ។

៤. មិន​ចេះ​ធ្វើ​ឲ្យ​អ្នក​អាន​ចាប់​អារម្មណ៍​ការ​សរសេរ​ពាក្យ​របស់​អ្នក

ទោះ​បី​ជា​អ្នក​បាន​ឆ្លើយ​សំណួរ​ចំ​អ្វី​ដែល​គេ​ចង់​បាន​ក៏​ដោយ រឿង​មួយ​ដែល​អ្នក​គួរ​យល់​គឺ​ចំនួន​បេក្ខជន​ដែល​ដាក់​ពាក្យ​មាន​ច្រើន ហើយ​ក្នុង​ចំ​ណោម​ពួក​គេ​ក៏​មាន​អ្នក​ឆ្លើយ​ចំ​សំណួរ​ដែរ។ ដើម្បី​អោយ​លេច​ធ្លោ​ក្នុង​ចំណោម​ពួក​គេ អ្នក​ត្រូវ​ប្រាកដ​ថាការ​ប្រើ​ប្រាស់​​ពាក្យ​របស់​អ្នក​មាន​ភាព​ទាក់​ទាញ​ដល់​អ្នក​អាន និង​ធ្វើ​អោយ​គេ​ចង់​អាន​រហូត​ដល់​ចប់។ តាម​ពិត​អ្នក​គ្រាន់​តែ​សរសេរ​កថាខណ្ឌ​ខ្លី ប៉ុន្តែ​ភ្ជាប់​ពី​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយ​អោយ​បាន​ល្អ ងាយ​ស្រួល​ចាំ មាន​ឧទាហរណ៍ មាន​សម្រង់​សម្តី និង​បង្កប់​សេច​ក្តី​បញ្ចប់​យ៉ាង​ពិស្តារ ជា​ការ​ស្រេច។

៥. ចេះ​តែ​ដាក់​ពាក្យ​ ទាំង​ដឹង​ថា​ខ្លួន​ឯង​​មិន​សាក​សម

មាន​ប្រ​ភេទ​អាហារូបករណ៍​ច្រើន​ណាស់​ជុំ​វិញ​ពិភពលោក ហើយ​អាហារូបករណ៍​នីមួយៗ​មាន​ចែង​នូវ​សិទ្ធិ​​សំរាប់​បេក្ខជន​របស់​ពួក​គេ។​ ទោះ​បី​ជា​អ្នក​អាច​ឆ្លើយ​សំណួរ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ក៏​មិន​អាច​ជាប់​ដែរ​ព្រោះ​អ្នក​កំពុង​ដាក់​ពាក្យ​អាហារូបករណ៍​ដែល​អ្នក​គ្មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់។ ឧទាហរណ៍ អាហារូបករណ៍​ខ្លះ​​តម្រូវ​អោយ​បេក្ខជន​មាន​បទ​ពិសោធន៍​ការងារ​ពីរ​ឆ្នាំ​យ៉ាង​តិច។ នៅ​ពេល​ដែល​អ្នក​ស្គាល់​ប្រ​ភេទ​អាហារូបករណ៍​កាន់​តែ​ច្រើន​ហើយ អ្នក​គប្បី​ធ្វើមូលដ្ឋាន​ទិន្នន័យ​មួយ​សំរាប់​រាយ​ប្រភេទ​អាហារូបករណ៍ជាមួយ​នឹង​លក្ខខណ្ឌ​របស់​​ពួកគេ។

៦. អ្នក​គឺ​ជា​សត្រូវ​​ខ្លួន​ឯង

ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់ ដែល​ការ​ពិត​មួយ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ចំ​នួន​សិស្ស​ជា​ច្រើន​សម្រេច​ចិត្ត​មិន​ដាក់​ពាក្យ​អាហារូបករណ៍ ដោយ​សារ​​ការ​វាយ​តំលៃ​ខ្លួន​ឯង​ខុស។ ជា​ទូទៅ​សិស្ស​តែង​តែ​គិត​ថា​ពួក​គេ​មិន​អាច​មាន​ឱកាស​ជាប់ ហើយ​អាហារូបករណ៍ខ្លះ​​អោយ​តែ​មុខ​ជំនាញ​សិក្សា​ដែល​មិន​ត្រូវ​​នឹង​ជំនាញ​របស់​ពួកគេ។ ត្រូវ​ចាំ​ថា​អ្នក​ដែល​បាន​ជាប់​អាហារូបករណ៍​ទាំង​អស់​សុទ្ធ​សឹង​តែ​មាន​អារម្មណ៍​បែប​នេះដែរ។ អ្នក​ដែល​ជាប់​អាហារូបករណ៍​បាន​អោយ​យោបល់​ថា​៖

(សិស្ស​គ្រប់​គ្នា​តែង​តែចាប់​ផ្តើម​ដំបូង​ដោយ​​សង្ស័យ​​សមត្ថភាព​ខ្លួន​ឯង ប៉ុន្តែ​រឿង​សំខាន់​គឺ​ត្រូវ​ដើរ​ទៅ​មុខ។ ដាក់​ពាក្យ​ទៅ​ កុំ​ខ្លាច!)

អត្ថបទ​ទាក់​ទង

រូបមន្ត 7 C សម្រាប់ជោគជ័យក្នុងការដាក់អាហារូបករណ៍

សំណួរដែលពិបាកឆ្លើយបំផុតពេលសម្ភាសន៍អាហារូបករណ៍

អាហារូបករណ៍ MEXT នៅសាកលវិទ្យាល័យតូក្យូ 2017

todai

ថ្ងៃផុតកំណត់: 22 ធ្នូ, 2016
ទីតាំង: ទីក្រុងតូក្យូ, ជប៉ុន
ប្រភេទអាហារូបករណ៍: ថ្នាក់បណ្ឌិត
រយៈពេលអាហារូបករណ៍:  3 ឆ្នាំ (ឬលើសពីនេះ)
ចំនួនអាហារូករណ៍ដែលផ្តល់ឲ្យ: 6 seats
ចាប់ផ្តើមចូលរៀន: ខែតុលា ឆ្នាំ 2017


មុខជំនាញ និង លក្ខខណ្ឌអាហារូបករណ៍

Please refer to the official program announcement. Click here: https://drive.google.com/file/d/0B0mvQ10qoq05ZHdSNW5ydnBEc00/view

របៀបដាក់ពាក្យ

All required documents must be sent by registered airmail (post) to the supervisor in GSALS before December 22, 2016.

How to find the supervisor, click here: https://drive.google.com/file/d/0B0mvQ10qoq05ZHdSNW5ydnBEc00/view

If you have any questions, contact GSALS. Click here: http://www.a.u-tokyo.ac.jp/english/contact/index.html

ប្រភព៖ ASEAN-Insider