Tag Archives: Chevening

តើការសិក្សានៅឯបរទេសគឺជាជម្រើសដ៏ល្អសម្រាប់ឱកាសការងារឬ?

ដោយការគួបផ្សំនៃបទពិសោធន៍ និងចំណេះដឹង លោក ហង្ស វុទ្ធិកា សេដ្ឋវិទូ​វ័យក្មេងនៃអគ្គនាយកដ្ឋានគោលនយោបាយ របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចែករំលែកគោលគំនិតរបស់លោកទាក់ទងទៅនឹងប្រធានបទ។

”ការសិក្សានៅឯបរទេសអាចជាជម្រើសដ៏ល្អសម្រាប់ឱកាសការងារគឺអាស្រ័យទៅតាមកាលៈទេសៈ២”

ការសិក្សានៅឯបរទេសគឺជាជម្រើសល្អឬមិនល្អ អាស្រ័យទៅលើការ​សម្រេច​ចិត្ត​ផ្ទាល់​របស់សមីខ្លួន​ម្នាក់ៗដោយផ្អែកទៅលើការយល់ឃើញ​ដូចជាការ​ចង់​ស្គាល់អ្វីដែលថ្មីឬប្លែក និងការគិតថាវាពិតជា​មានសារសំខាន់​សម្រាប់​ខ្លួនទៅ​ថ្ងៃ​អនាគត។ បើអ្នកមានការសម្រេចចិត្តម៉ត់ចត់ អាចមានលទ្ធភាពក្នុងការ​ចំណាយ ចង់សាកសមត្ថភាពប្រណាំងប្រជែង​ក្នុងការសិក្សាការរស់នៅដោយ​ឯករាជ្យ​ភាពនិងកត្តាផ្សេងៗទៀត វាជាជម្រើសមួយដែលល្អសម្រាប់លោកអ្នក។ ការសិក្សានៅឯក្រៅប្រទេសអាចនឹងមានគុណសម្បត្តិនិងគុណវិបត្តិអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នកឲ្យបានដិតដល់។

ការសិក្សានៅក្រៅប្រទេសអាចផ្ដល់ឱកាសការងារដល់អ្នកបានប្រសិនបើអ្នកទៅក្រៅប្រទេសសិក្សាដើម្បីចាប់យកមុខជំនាញមួយដែលជាតម្រូវការក្នុងស្រុកប៉ុន្តែនៅក្នុងស្រុកពុំទាន់មានមហាវិទ្យាល័យណាមួយដែលមានជំនាញនោះវានឹងផ្ដល់ប្រយោជន៍ច្រើនដល់ទីផ្សារការងាររបស់លោកអ្នក។

ប៉ុន្ដែការសិក្សានៅក្រៅប្រទេសអាចជាការមិនចាំបាច់បើអ្នកទៅសិក្សាមុខជំនាញណាដែលមាននៅក្នុងស្រុកស្រាប់ឬមុខជំនាញណាដែលមិនទាន់ជាតម្រូវការនៅក្នុងស្រុកដូចជាវិទ្យាសាស្ត្រនុយក្លេអែរជាដើមដែលធ្វើឲ្យទីផ្សារការងាររបស់អ្នកតូច ចង្អៀត និងមានការប្រកួតប្រជែងខ្លាំង។

ទស្សនៈប្រជាជនខ្មែរដែលយល់ឃើញថាសញ្ញាបត្រដែលបានពីក្រៅប្រទេសអាចជួយដល់ឱកាសការងារអាចនឹងផ្ទុយពីការពិត។ កាលពីអតីតកាល​សញ្ញាបត្រដែលបានមកពីក្រៅប្រទេសអាចនឹងមានសារៈសំខាន់ពិតមែន ប៉ុន្តែ​សម្រាប់បច្ចុប្បន្ន ដោយការប្រែប្រួលនៃប្រព័ន្ធអប់រំនៅក្នុងប្រទេស វាបានធ្វើ​ឲ្យ​សញ្ញាបត្រក្នុងឬក្រៅប្រទេសមានការឲ្យតម្លៃប្រហាក់ប្រហែលគ្នាព្រោះមហាវិទ្យាល័យនៅក្នុងស្រុកមានការរីកចម្រើនខ្លាំង មានគុណភាព និងប្រសិទ្ធភាព​គួរឲ្យកត់​សម្គាល់។

ដូចនេះយើងមិនអាចសន្និដ្ឋានថាសញ្ញាបត្រណាមួយល្អជាងសញ្ញាបត្រណាមួយឡើយ។​ ម៉្យាងវិញទៀត ដើម្បីទទួលបានឱកាសការងារ​មិនផ្ដោតសំខាន់​ទៅលើសាលាក្នុងឬក្រៅប្រទេសនោះទេ អ្វីដែលសំខាន់គឺបទពិសោធន៍​នៅក្នុង​វិស័យ​ការងារនិងកត្តាផ្សេងៗទៀតដែលគេត្រូវការ។

សរុបសេចក្តីមកការសិក្សានៅក្រៅប្រទេសអាចជួយដល់ទីផ្សារការងារលោកអ្នកអាស្រ័យលើ កត្តាពីរទីមួយគឺការត្រិះរិះនិងការយល់​ឃើញរបស់អ្នក​ទៅលើ​ការសិក្សាក្រៅប្រទេស និងទីពីរគឺនៅពេលដែលអ្នកទៅសិក្សា​មុខជំនាញ​ណា​ដែលមានតម្រូវការចាំបាច់ក្នុងស្រុកប៉ុន្ដែនៅក្នុងស្រុកពុំទាន់មានឯកទេសនោះ​សម្រាប់បណ្ដុះបណ្ដាល ឬវានៅមានកម្រិត។

យោងទៅតាមការត្រិះរិះទន្ទឹមនិងបទពិសោធន៍ កញ្ញា អ៊ុក អេលីតា បុគ្គលិកខាងផ្នែកកម្មវិធី របស់អង្គការNGO បាននាំយកគោលគំនិត​ជាច្រើនដែលទាក់ទង​នឹងប្រធានបទនេះមកចែករំលែក។

ឱកាសការងារមិនមែនផ្តោតទៅលើការសិក្សានៅបរទេស ឬក្រៅប្រទេសនោះទេប៉ុន្តែវាផ្តោតសំខាន់ទៅលើគោលជំហដែលអ្នកត្រូវដើរ

មានន័យថាសិក្សានៅក្នុងប្រទេសឬក្រៅប្រទេសមានគុណសម្បត្តិដល់អ្នកសិក្សាដូចគ្នា។ ការ​សិក្សានៅក្នុងស្រុកធ្វើឲ្យយើងមាន​ទំនាក់ទំនងជាមួយអ្នកនៅ​ជុំវិញ​ខ្លួនដែលយើងគិតថាពួកគេអាច ជួយដល់ឱកាសការងាររបស់យើង ណា​មួយមហាវិទ្យាល័យនៅស្រុកខ្មែរក៏មានការរីកចម្រើនជាលំដាប់ផងដែរដោយគ្មានអ្វីជាការព្រួយបារម្ភឡើយ។ ដោយឡែក ការសិក្សានៅឯស្រុកក្រៅដែលមាន​បរិស្ថាន និងបរិបទថ្មីប្លែកពីក្នុងស្រុក យើងនឹងមានបទពិសោធន៍ថ្មីៗ មានការ​ដើរ​កំសាន្តផ្សេងៗ សិក្សាអំពីវប្បធម៌បរទេសយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ​ដែលយើង​មិន​ដែលឃើញពីមុនមក ដែលនាងខ្ញុំយល់ឃើញថា វាក៏រួមចំណែកជួយដល់​អ្នក​ក្នុង​ការស្វែងរកការងារផងដែរ។

ឱកាសការងារគឺមាននៅគ្រប់ទីកន្លែងប៉ុន្ដែវាបើកផ្លូវសម្រាប់អ្នកដែលសង្វាតចង់បានវាប៉ុណ្ណោះ។​ បើគិតទៅ​ ប្រជាជនខ្មែរឲ្យតម្លៃទៅលើសញ្ញាបត្រ​ដែលបាន​មក​ពីក្រៅប្រទេស ប៉ុន្ដែជាក់ស្ដែង ការសិក្សានៅឯក្នុងឬក្រៅ​ប្រទេសលែងជា​បញ្ហា​ទៀតហើយ ព្រោះអ្វីដែលសំខាន់គឺការខិតខំរបស់អ្នក។ អ្នកសិក្សានៅបរទេសមិន​ប្រាកដថាពួកគេនឹងមានទីផ្សារការងារខ្ពស់ហើយអ្នកសិក្សានៅក្នុងស្រុកក៏មិនប្រាកដថាពួកគេមានទីផ្សារការងារតូចនោះដែរ។ បើអ្នកចង់បានទីផ្សារការងារ​របស់​អ្នក​កាន់​តែទូលំទូលាយ អ្នកគួរតែខិតខំសិក្សា ព្យាយាម ក្រេបយកគ្រប់ចំណេះដឹង ចេះមានទំនាក់ទំនងជាមួយអ្នកដទៃ ដើរឲ្យទន្ទឹមនឹងភាពជឿនលឿន​នៅក្នុង​ប្រទេស​និងចេះប្រើភាពឆ្លាតវៃរបស់អ្នកក្នុងការសម្រេចចិត្តអ្វីមួយ នេះជាកត្តា​សំខាន់បំផុតដែលអាចជួយអ្នកក្នុងការស្វែងរកការងារដល់ខ្លួនអ្នក។ ប្រសិន​បើអ្នកជ្រើសរើសផ្លូវដើរបានត្រឹមត្រូវទោះអ្នកសិក្សានៅទីណាក៏ដោយភាពជោគជ័យនឹងមានជានិច្ច។​

រវាងការសិក្សានៅឯបរទេស និងការសិក្សានៅក្នុងស្រុកមានគុណសម្បត្ដិ​ខុសគ្នា​ពិតមែន ប៉ុន្ដែវាមានអត្ថប្រយោជន៍ដល់ឱកាសការងារដូចគ្នាបើអ្នកចេះ​ប្រើប្រាស់​ចំណេះដឹង និងការពិចារណារបស់អ្នកបានត្រឹមត្រូវ និងសមស្របតាម​តម្រូវការ​សង្គម។ ប៉ុន្តែប្រសិនបើអ្នកចង់បាន​បទពិសោធន៍អ្វីដែលអច្ចារ្យ​ និងចង់ប្រកួត​ប្រជែងនឹងខ្លួនឯង នាងខ្ញុំជឿជាក់ថាការសិក្សានៅ​ឯបរទេស​គឺជាជម្រើសល្អ​សម្រាប់អ្នកប៉ុន្ដែបើមានកត្តាមួយចំនួនដែលអាចរាំងស្ទះដល់ការសិក្សានៅ​បរទេសការសិក្សានៅក្នុងស្រុកក៏មានអត្ថប្រយោជន៍ជាច្រើនផងដែរ។អ្វីដែលសំខាន់បំផុតនោះគឺជាជំហានដែលអ្នកធ្វើការសម្រេចចិត្តដើម្បីដើរដែលអាចជួយ​ដល់ឱកាសការងាររបស់លោកអ្នក៕

អត្ថបទនេះត្រូវបានរៀបរៀងដោយក្រុមស្ម័គ្រចិត្ត ក្រុមB

Team members:

Mr. Chea Dara
Ms. Sambath Gechu
Mr. Kimkhun Pao
Mr. Lay Pirou
Ms. Ly Sok Vattey
Ms. Phen Dary
Mr. Rin Minea
Mr. Seng Vathanak
Ms. Sin Tisavly
Ms. Taing Chhunleav
Mr. Teav Huoy Tyty

Team Leaders:

Ms. Nuon Kanika
Ms. Thou Sarapich

Supervisor: Mr. Uk Sovannara

ដំណើរទៅកាន់ចក្រភពអង់គ្លេស៖ ចង់បានអាហារូបករណ៍ Chevening ដែររឺទេ?

នេះជាឱកាសដ៏ល្អសម្រាប់ប្អូនៗនិស្សិតដែលចង់បានអាហារូបករណ៍ Chevening ទៅសិក្សានៅប្រទេសអង់គ្លេសហើយ។ កុំអោយឱកាសនេះកន្លងផុតទៅហួសអោយសោះ។ កម្មវិធីនេះផ្ទាល់ត្រូវបានរៀបចំដោយ Springboard for Cambodia ក្នុងគោលបំណងចែករំលែកបទពិសោធន៍ក្នុងការដាក់អាហារូបករណ៍ Chevening ឲ្យមានគុណភាពបំផុត។ មិនតែប៉ុណ្ណោះប្អូនៗក៏អាចនឹងមានឱកាសទទួលបានការរៀនត្រៀម IELTS ដោយឥតគិតថ្លៃពី Springboard for Cambodia ផងដែរ។

ជួបជាមួយ Mr. Y Chaly និង Taing Muyleng ជានិសិ្សតអាហារូបករណ៍ Chevening ឆ្នាំសិក្សា ២០១៧-២០១៨ ដើម្បីទទួលបានបទពិសោធន៍ ក្នុងការដាក់អាហារូបករណ៍បន្តការសិក្សានៅបរទេស និងទទួលបានចំណេះដឹងផ្សេងៗពីវាគ្មិនរបស់យើងមុននឹងពួកគេចាកចេញទៅសិក្សានៅចក្រភពអង់គ្លេស។

 • ជួបគ្នានៅ ការិយាល័យ Springboard for Cambodia៖ អគារលេខ ៦ ផ្លូវ ៥៧៤ ទួលគោក ខាងក្រោយវិទ្យាល័យឥន្ទ្រទេវី។
 • ចូលរួមនៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ ម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១១:០០ព្រឹក។
 • ចុះឈ្មោះចូលរួមឲ្យបានមុន ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៧ ម៉ោង១២:០០ ថ្ងៃត្រង់។
 • ចូលរួមដោយសេរី និងការទទួលបានការរៀនត្រៀម IELTS ដោយឥតគិតថ្លៃ។
 • Springboard នឹងផ្តល់ជូនការពិគ្រោះយោបល់ ការស្នើសុំការចូលរៀន និងធ្វើវីសាជូនលោកអ្នកដោយឥតគិតថ្លៃ។

សូមធ្វើការចុះឈ្មោះដើម្បីចូលរួមសិក្ខាសិលានេះតាមរយៈ​ https://goo.gl/forms/0AX5Jx9qacA7gXe52

 • សម្រាប់ពត៌មានបន្ថែម ឬចង់សិក្សានៅប្រទេសអង់គ្លេស សូមទំនាក់ទំនង: 015 961 861/012 961 861
 • អ៊ីម៉ែល: [email protected]
 • វេបសាយ: http://www.springboard4cambodia.com

Road to the United Kingdom!!!

Meet and talk with Mr. Y Chaly and Taing Muyleng, the Chevening Scholar 2017-2018, for his experiences in applying for the Chevening Scholarship, application, admission and result. Meet him at Campus UK office located at #6, St 574 Khan Toulkork behind Indradevi High School on Sunday, August 27, 2017 from 9:00 am – 11:00 am.

 • Note: please register your seat before August 26, 2017, 12:00 pm.
 • Free entry with Free IELTS Preparation Course.
 • We are offering free consultation services, applying for offer and visa processing.
 • Please register with this link: https://goo.gl/forms/0AX5Jx9qacA7gXe52
 • Any further information about study at UK please contact us: 015 961 861/012 961 861
 • Email: [email protected]
 • Visit our website: http://www.springboard4cambodia.com
 • Address: Building No. 06, Street. 574, Boeung Kak II quarter, Toul Kork district, Phnom Penh (Behind Andrak Tevi High School)

កុំភ្លេចចូលរួមទាំងអស់គ្នា ដោយឥតគិតថ្លៃ ជាពិសេសនិស្សិតដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍។